ការចំនាយពេលវេលាជាមួយមនុស្សជោគជ័យពិតប្រាកដបានធ្វើឲ្យពួកយើងកត់សម្គាល់នូវលក្ខខណ្ឌមួយចំនួនរបស់ពួកគេដែលមិនមាននៅក្នុងខ្លួនមនុស្សទូទៅ។ពួកគេមិនចូលចិត្តខ្ជះខ្ជាយពេលវេលារបស់ពួកគេនៅក្នុងទិសដៅការគិតនិងការផ្ដោតនៅលើជំរើសដែលជួយពួកគេដោះស្រាយបញ្ហារបស់ពួកគេបានពិតប្រាកដ។ពួកគេមិនទទួលការចាប់អារម្មណ៏ពីជំនឿមិនពិតប្រាកដ
និងបន្ដរក្សាការធ្វើដំណើរឆ្ពោះទៅមុខជាមួយនិងការលើកកំលាំងទឹកចិត្តដូចគ្នា។ពួកគេបង្កើតការប្ដេជ្ញាចិត្តដោយខ្លួនពួកគេដោយមិននិយាយពីអ្វីៗផ្សេងដែលធ្វើឲ្យពួកគេបាត់បង់ក្ដីសង្ឃឹមនិងនាំឲ្យការបំផុសគំនិតរបស់ពួកគេធ្លាក់ចុះទេ។
ខាងក្រោមនេះគឺជារឿងរ៉ាវមួយចំនួនដែលយើងមិនដែលបានលឺពីពាក្យសំដីរបស់បុគ្គលជោគជ័យៈ
1/ខ្ញុំមិនអាចធ្វើវាបានទេៈ
អ្នកនឹងមិនដែលបានលឺពីបុគ្គលជោគជ័យនិយាយថា “ ខ្ញុំមិនអាចធ្វើនេះ មិនអាចធ្វើនោះបានទេ”។
ពួកគេមានជំនឿយ៉ាងមុតមាំក្នុងការនិយាយថា “ខ្ញុំអាចធ្វើវាបាន” ហើយពួកគេពិតជាមានសមត្ថភាពក្នុងការធ្វើកិច្ចការពិបាកជាច្រើន។
គ្រាន់តែជឿចំពោះខ្លួនឯងអាចធ្វើឲ្យអ្នកធ្វើអ្វីៗដែលមានអារម្មណ៏ថាអាចទៅរួចតាំងពីពេលដំបូល។
2/ខ្ញុំមិនដឹងថាធ្វើវារបៀបមិចទេៈ
អ្វីៗដែលអ្នកធ្វើវានៅក្នុងជីវិតរស់នៅ ដំបូងអ្នករៀនពីវា។អាចជាការញុំា ការដើរ
ឬក៏ការចាប់ផ្ដើមជំនួញ។នៅក្នុងការចាប់ផ្ដើម
គ្មានបុគ្គលជោគជ័យណាដឹងពីរៀបដោះស្រាយបញ្ហាទេ។នេះគឺជាអ្វីៗដែលបានរៀនទៅតាមពេលវេលា។ជំនួសឲ្យការនិយាយថាខ្ញុំមិនដឹងធ្វើវារបៀបណាទេ
បុគ្គលជោគជ័យផ្តោតលើការស្វែងរកវិធីដើម្បីដោះស្រាយបញ្ហា។
3/ប្រសិនបើខ្ញុំមានលុយច្រើន ខ្ញុំនឹងធ្វើវាបានល្អៈ
លុយមិនដែលបញ្ឈប់បុគ្គលម្នាក់ពីការទទួលបានជោគជ័យទេ ពីព្រោះវាបានទទួលការជោគជ័យដោយការខំប្រឹកធ្វើការងារនិងការលើកកំលាំងទឹកចិត្ត។ទោះបីជាមានរយះពេលខ្លីជាមួយនិងហិរញ្ញាវត្ថុក៏ដោយ
បុគ្គលជោគជ័យគិតពីវិធីដើម្បីទទួលបានជាងនេះទោះបីមានលុយតិចក៏ដោយ។
4/គូប្រកួតប្រជែងគឺជាអ្នកល្ងង់ៈ
បុគ្គលជោគជ័យមិនដែលមើលស្រាលសមត្ថភាពរបស់គូប្រជែងរបស់ខ្លួនឡើយ។ប្រសិនបើអ្នកផ្សេងទៀតអាចឡើងដល់កម្រិតដូចអ្នកនោះវាពិបាកនិយាយថាពួកគេមិនឆ្លាតដូចអ្នកណាស់។
5/ខ្ញុំមិនពេលដើម្បីរៀនសូត្រទេៈ
ចំនេះដឹងគឺអ្វីៗដែលត្រូវបានប្រាថ្នាដោយបុគ្គលជោគជ័យនៅជុំវិញពិភពលោក។ទីនេះគឺមិនបានបញ្ចប់ដើម្បីស្រេកឃ្លានរបស់ពួកគេនូវចំនេះដឹងទេនិងនេះគឺជាអ្វីធ្វើឲ្យពួកគេមានភាពជោគជ័យច្រើន។អ្នកនិងមិនដែលធ្លាប់លឺពួកគេនិយាយថាពួកគេមិនមានពេលវេលាដើម្បីរៀនសូត្រទេនិងពួកគេមិនដែលមានចោទប្រកាន់អំពីការខ្វះខាតពេលវេលាឬក៏មិនអាចរៀនពីអ្វីថ្មីៗបានឡើយ។ពួកគេចុះឈ្មោះនៅលើផតឃែសឬក៏ស្ដាប់សៀវភៅសំលេងខណៈពេលកំពុងធ្វើការងាររបស់ពួកគេ
ការញុំាឬសូម្បីតែការធ្វើដំណើរក៏ដោយ។

No comments:
Post a Comment