Wednesday, March 18, 2020

អាថ៌កំបាំងជោគជ័យរបស់ជេកម៉ា(Jack Ma's Secrets to Success)


ជេ ម៉ា ជាកំពូលអ្នកមាននៅក្នុងប្រទេសចិន ហើយជាស្ថាបនិក អាលីបាបា បានចែករំលែកនូវគំនិតរបស់គាត់ទៅលើការប្រគួតប្រជែង ពាណិជ្ជកម្ម ហើយងនិងសហគ្រិនភាពនៅ World Economic Forum, Davos 2019

នេះគឺជាការដកស្រង់ពីការពិភាក្សារបស់គាត់ដូចបានផ្សាយនៅលើគេហទំព័រ WEF

1.“ខ្ញុំគឺបានព្រួយបារម្ភហើយនឹងមានការសង្ស័យចំពោះការចាប់ផ្ដើម អាលីបាបា។ ប៉ុន្ដែខ្ញុំជឿថានណាម្នាក់នឹងឈ្នះប្រសិនបើមិនមែនពួកយើង។ មិនមានអ្នកជំនាញនៅថ្ងៃស្អែក មានអ្នកជំនាញនៅថ្ងៃម្សិលមិញតែប៉ុណ្ណោះ


2.​នៅក្នុងពិភពជំនួញ មិនដែលបារម្ភអំពីការប្រកួតប្រជែង មិនដែលបារម្ភអំពីសំពាធ។​ ប្រសិនបើអ្នកបារម្ភអំពីសំពាធ កុំក្លាយជាអ្នកជំនួញ។ ប្រសិនបើអ្នកបង្កើតគុណតំលៃ បន្ទាប់មកនិងមានឱកាសមួយ។ ថ្ងៃនេះ ពិភពលោកមានការព្រួយបារម្ភ ហើយនោះមានន័យថាវាគឺជាឱកាសដ៏អស្ចារ្យ”។

3. “ការងារដំបូងរបស់អ្នកគឺជាការសំខាន់។​មិនចំាបាច់ជាក្រុមហ៊ុនដែលបានឈ្មោះល្បីទេ ប៉ុន្ដែអ្នកគួរតែស្វែងរកចៅហ្វាយល្អដែលអាចបង្រៀនអ្នកពីរបៀបក្លាយជាមនុស្សដែលមានរបៀប របៀបក្លាយធ្វើអ្វីៗឲ្យបានត្រឹមត្រូវ ហើយនៅទីនេះ។ ផ្ដល់ឲ្យខ្លួនឯងនូវការសន្យាមួយៈ ខ្ញុំនឹងទីនេះរយញពេល៣ឆ្នាំ

4.​ “តើយើងត្រូវធ្វើដូចម្ដេចអាចបង្រៀនក្មេងៗដើម្បីឲ្យមានការបង្កើតច្រើននិងធ្វើអ្វីៗដែលម៉ាស៊ីន មិនអាចធ្វើបាន? ម៉ាស៊ីនគឺមានបន្ទះសៀរគ្វី ប៉ុន្ដែមនុស្សមានបេះដូង។គាត់បានសង្កត់ធ្ងន់ ទៅលើការអប់រំរបស់យើងគួរតែផ្លាស់ប្ដូរនៅក្នុងទិសដៅនេះ

5. តើអ្វីបានធ្វើឲ្យជេម៉ារក្សាការក្រោកនៅពេលយប់? គ្មានអ្វីទេ ប្រសិនបើខ្ញុំមិនបានគេងលក់ស្រួលទេ បញ្ហានៅតែមានរហូតនៅទីនោះ។ ប្រសិនបើខ្ញុំគេងលក់ស្រួល ខ្ញុំមានឱកាសល្អដើម្បីប្រយុទ្ធជាមួយនិងបញ្ហានោះ។

6. “ដើម្បីគ្រប់គ្រងមនុស្សឆ្លាតអ្នកត្រូវតែប្រើវប្បធម៌ គុណតំលៃនៃប្រព័ន្ធ ពួកគេជឿអ្វីដែលពួកគេធ្វើ។ ប្រសិនបើគ្រាន់តែចង់ប្រើក្បួនច្បាប់ និងឯកសារដើម្បីគ្រប់គ្រងពួកគេ នោះគឺជារបៀបគ្រប់គ្រងមនុស្សដែលឆ្កួតបំផុត។

7. “នៅពេលដែលខ្ញុំជ្រើសរើសមនុស្ស ខ្ញុំជ្រើសរើសមនុស្សដែលឆ្លាតជាងខ្ញុំ។ មនុស្សដែលបួន ប្រាំក្រោយមកអាចក្លាយជាចៅហ្វាយរបស់ខ្ញុំ។ ខ្ញុំចូលចិត្តមនុស្សដែលជាមនុស្សវិជ្ជមាន ហើយនិងជាមនុស្សដែលមិនបោះបង់។ នេះគឺជាហេតុផលដែលធ្វើឲ្យជេកម៉ាជ្រើសរើសមនុស្សដែលឆ្លាតជាងគាត់

No comments:

Post a Comment