Thursday, March 19, 2020

បុគ្គលជោគជ័យមិនដែលនិយាយនូវពាក្យទាំងអស់នេះ(Things Successful People Never Say)


ការចំនាយពេលវេលាជាមួយមនុស្សជោគជ័យពិតប្រាកដបានធ្វើឲ្យពួកយើងកត់សម្គាល់នូវលក្ខខណ្ឌមួយចំនួនរបស់ពួកគេ​ដែលមិនមាននៅក្នុងខ្លួនមនុស្សទូទៅ។ពួកគេមិនចូលចិត្តខ្ជះខ្ជាយពេលវេលារបស់ពួកគេនៅក្នុងទិសដៅការគិតនិងការផ្ដោតនៅលើជំរើសដែលជួយពួកគេដោះស្រាយបញ្ហារបស់ពួកគេបានពិតប្រាកដ។ពួកគេមិនទទួលការចាប់អារម្មណ៏ពីជំនឿមិនពិតប្រាកដ និងបន្ដរក្សាការធ្វើដំណើរឆ្ពោះទៅមុខជាមួយនិងការលើកកំលាំងទឹកចិត្តដូចគ្នា។ពួកគេបង្កើតការប្ដេជ្ញាចិត្តដោយខ្លួនពួកគេដោយមិននិយាយពីអ្វីៗផ្សេងដែលធ្វើឲ្យពួកគេបាត់បង់ក្ដីសង្ឃឹម​និងនាំឲ្យការបំផុសគំនិតរបស់ពួកគេធ្លាក់ចុះទេ។

ខាងក្រោមនេះគឺជារឿងរ៉ាវមួយចំនួនដែលយើងមិនដែលបានលឺពីពាក្យសំដីរបស់បុគ្គលជោគជ័យៈ

1/ខ្ញុំមិនអាចធ្វើវាបានទេៈ


អ្នកនឹងមិនដែលបានលឺពីបុគ្គលជោគជ័យនិយាយថា​ ខ្ញុំមិនអាចធ្វើនេះ មិនអាចធ្វើនោះបានទេ។​ ពួកគេមានជំនឿយ៉ាងមុតមាំក្នុងការនិយាយថា ខ្ញុំអាចធ្វើវាបាន​ ហើយពួកគេពិតជាមានសមត្ថភាពក្នុងការធ្វើកិច្ចការពិបាកជាច្រើន។ គ្រាន់តែជឿចំពោះខ្លួនឯងអាចធ្វើឲ្យអ្នកធ្វើអ្វីៗដែលមានអារម្មណ៏ថាអាចទៅរួចតាំងពីពេលដំបូល។

2/ខ្ញុំមិនដឹងថាធ្វើវារបៀបមិចទេៈ


អ្វីៗដែលអ្នកធ្វើវានៅក្នុងជីវិតរស់នៅ ដំបូងអ្នករៀនពីវា។អាចជាការញុំា ការដើរ ឬក៏ការចាប់ផ្ដើមជំនួញ។នៅក្នុងការចាប់ផ្ដើម គ្មានបុគ្គលជោគជ័យណាដឹងពីរៀបដោះស្រាយបញ្ហាទេ។នេះគឺជាអ្វីៗដែលបានរៀនទៅតាមពេលវេលា។ជំនួសឲ្យការនិយាយថាខ្ញុំមិនដឹងធ្វើវារបៀបណាទេ បុគ្គលជោគជ័យផ្តោតលើការស្វែងរកវិធីដើម្បីដោះស្រាយបញ្ហា។

3/ប្រសិនបើខ្ញុំមានលុយច្រើន ខ្ញុំនឹងធ្វើវាបានល្អៈ


លុយមិនដែលបញ្ឈប់បុគ្គលម្នាក់ពីការទទួលបានជោគជ័យទេ ពីព្រោះវាបានទទួលការជោគជ័យដោយការខំប្រឹកធ្វើការងារនិងការលើកកំលាំងទឹកចិត្ត។ទោះបីជាមានរយះពេលខ្លីជាមួយនិងហិរញ្ញាវត្ថុក៏ដោយ បុគ្គលជោគជ័យគិតពីវិធីដើម្បីទទួលបានជាងនេះទោះបីមានលុយតិចក៏ដោយ។

4/គូប្រកួតប្រជែងគឺជាអ្នកល្ងង់ៈ



បុគ្គលជោគជ័យមិនដែលមើលស្រាលសមត្ថភាពរបស់គូប្រជែងរបស់ខ្លួនឡើយ។ប្រសិនបើអ្នកផ្សេងទៀតអាចឡើងដល់កម្រិតដូចអ្នកនោះវាពិបាកនិយាយថាពួកគេមិនឆ្លាតដូចអ្នកណាស់។

5/ខ្ញុំមិនពេលដើម្បីរៀនសូត្រទេៈ


ចំនេះដឹងគឺអ្វីៗដែលត្រូវបានប្រាថ្នាដោយបុគ្គលជោគជ័យនៅជុំវិញពិភពលោក។​ទីនេះគឺមិនបានបញ្ចប់ដើម្បីស្រេកឃ្លានរបស់ពួកគេនូវចំនេះដឹងទេនិងនេះគឺជាអ្វីធ្វើឲ្យពួកគេមានភាពជោគជ័យច្រើន។​អ្នកនិងមិនដែលធ្លាប់លឺពួកគេនិយាយថាពួកគេមិនមានពេលវេលាដើម្បីរៀនសូត្រទេនិងពួកគេមិនដែលមានចោទប្រកាន់អំពីការខ្វះខាតពេលវេលាឬក៏មិនអាចរៀនពីអ្វីថ្មីៗបានឡើយ។ពួកគេចុះឈ្មោះនៅលើផតឃែសឬក៏ស្ដាប់សៀវភៅសំលេងខណៈពេលកំពុងធ្វើការងាររបស់ពួកគេ ការញុំាឬសូម្បីតែការធ្វើដំណើរក៏ដោយ។



No comments:

Post a Comment